កម្មវិធីថ្មីក្នុងស្រុករបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទទួលបានការគាំទ្រខ្លាំងតាមរយះ Rating Kanta Media

 ស្ថា​នីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសហការជាមួយក្រុមហ៊ុន B TALENT បង្កើតនូវកម្មវិធី​ទូរទស្សន៍​បែបកម្សាន្តថ្មីចំនួន២ គឺកម្មវិធីតន្ត្រី Spotlight និងកម្មវិធី Celeb Spicy Talk ដោយ​ក្នុងគោលបំណង​ផ្សព្វផ្សាយ​ការកម្សាន្តទៅកាន់យុវវ័យស្រលាញ់តន្ត្រី និងគាំទ្រ​តារាចម្រៀង​ថ្មីៗ​ក្នុងស្រុក ក៏ដូចជា​ជម្រុញលើកស្ទួយ​សិល្បៈករជាពិសេស តារាសម្តែងភាពយន្តតាមរយៈកម្មវិធី Celeb Spicy Talk។  





ការផលិតកម្មវិធីនេះឡើង ក៏ឆ្លុះបញ្ចាំងពី​តម្រូវ​ការ​មាតិការ​កម្សាន្ត​បែប​ស្តង់ដារ​ក្នុង​ស្រុក​ និង​ប្រកបដោយ​គុណភាពភាពច្នៃ​ប្រឌិតទស្សនាហើយ​មិន​ធុញ​ទ្រាន់​​។ កម្មវិធីថ្មីទាំងពីរនេះក៏ទទួលបានការគាំទ្រ​ខ្លាំងពីសំណាក់អ្នកទស្សនានៅលើទូរទស្សន៍ដោយមាន​ Rating រហូតដល់ចន្លោះ 8-9.9 pt (Kanta Media) ច្រើនដូចទៅនឹង​​​កម្មវិធី​កម្សាន្តធំ​ៗដែលនាំចូលពីក្រៅស្រុក ហៅថា Format Show ​​ក្នុងពេលបច្ចុប្បន្ន​។​ 


13 Dec 2024 (Kanta Media)





ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥​ នឹង​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​មាតិការ​របស់ខ្លួនឱ្យ​ទាន់​សម័យកាល​​ ផ្តល់ជូនអត្ថប្រយោជន៍ដល់អ្នកទស្សនា​តាមរយៈយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយ​របស់​ខ្លួន ជាមួយនឹងដៃគូ​​ផលិត ​​ដោយ​មាន​​ផ្សាយជូននូវ​រឿងភាគខ្មែរ​ថ្មីៗ ​ពត៌មាន​​លម្អិត​​ កម្មវិធីកីឡា​ដ៏​​សម្បូរបែប​ និង​កម្មវិធីកម្សាន្ត​​បែប​ច្នៃប្រឌិតជាច្រើន​​សម្រាប់​​​យុវវ័យ​សម័យថ្មីជាពិសេសគឺ GEN Z និង​ Millennials ។ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ក៏នឹងបន្ត​សហការ​ជាមួយដៃគូ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ ​ និង​អតិថិជន​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ក្រោមការ​ដឹកនាំ​ដ៏​ច្នៃប្រឌិត​​របស់​​អ្នកគ្រប់គ្រង ក៏ដូចជាក្រុមការងារ ធ្វើយ៉ាងណាឱ្យ​​ដៃគូផ្សព្វផ្សាយ​ឈានទៅដល់គោលដៅដែល​ចង់បាន និងមានប្រសិទ្ធភាព។​​

លោកអ្នកអាចទស្សនាកម្មវិធីទាំងពីរនេះបានតាមរយៈលីងខាងក្រោម៖

https://www.facebook.com/spotlightmuzic (Spotlight)

https://www.facebook.com/celebspicytalk (Celeb Spicy Talk)